ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល ម៉ាស់របស់ធនាគារ មេយប៊ែង ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ ៖ ម៉ាស់ត្បាញដោយដៃ ចំនួន៦០០០ម៉ាស់ ដែលជាអំណោយនៃក្ដីស្រឡាញ់ របស់ធនាគារ មេយប៊ែង ត្រូវបានប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ស្របពេលជាមួយនឹងការបើកឲ្យដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំ និងក្នុងឱកាស នៃខួបលើកទី៦០ឆ្នាំ របស់ធនាគារ មេយប៊ែង ។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ការផ្តួចផ្តើមនេះ បានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តរបស់ ធនាគារមេយប៊ែង ក្នុងការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែង ដាក់ឲ្យដំណើរការឡើងវិញ នៃកម្មវិធីអប់រំ ដល់កុមារ និងយុវជនជំនាន់ក្រោយ ព្រមទាំងពង្រឹងនូវវិធានការចាំបាច់ សម្រាប់ការពារដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសាររបស់ពួកគេ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “ នៅក្នុងអំឡុងពេលដ៏លំបាកនេះ ខ្ញុំពិតជាមានសេចក្តីរំភើប ដែលឃើញក្រុមហ៊ុនដូចជា ធនាគារ មេយប៊ែង បានជួយដល់សហគមន៍កម្ពុជាយ៉ាងសកម្ម ។ ខ្ញុំមានការរីករាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ការគាំទ្រ ដល់សហគមន៍ ប្រកបដោយចីរភាព ស្របពេលដែលកម្មវិធីទាំងអស់នេះ បានជះឥទ្ធិពលជាវិជ្ជមាន ជូនដល់ប្រជាជន និងប្រទេសរបស់យើង”។

នាយក ប្រតិបត្តិ របស់ ធនាគារ មេយប៊ែង Dato ” Mohd Hanif Suadi បានឡើងថា “ ការ រាតត្បាត នៃជំងឺកូរីដ១៩ គឺជា ស្ថានភាពអកុសល ហើយ ធនាគារ បានកំពុង ចាត់វិធានការ ការពារ យ៉ាង ត្រឹមត្រូវឲ្យស្របទៅនឹង បេសកកម្ម របស់យើង ការផ្តល់ហិរញ្ញវត្ថុ ប្រកបដោយ អរិយ្យភាព ។ សុខុមាលភាពរបស់ប្រជាជន នៃប្រទេសកម្ពុជា មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះ វាជា មូលដ្ឋានគ្រឹះ នៃ កំណើនសេដ្ឋកិច្ច ដូច្នេះ ការ ថែរក្សា សុខភាព និង សុខុមាលភាព របស់ ប្រជាជន កម្ពុជា នៅតែ ជាអាទិភាព ដ៏ ធំធេង សម្រាប់ ពួក យើង នៅ ធនាគារ មេ យប៊ែង ។ ម៉ាស់តម្បាញដោយដៃ “ អំណោយនៃក្តីស្រលាញ់” ចំនួន ៦.០០០ ម៉ាស់ ត្រូវ បាន ផលិត ចេញពី ក្រណាត់ និងសូត្រ សុទ្ធដែលអាចសម្អាត និងប្រើប្រាស់ឡើងវិញ បាន ។

កម្មវិធីនេះ បានបង្ហាញឲ្យឃើញ នូវការបន្តការប្តេជ្ញាចិត្ត របស់សម្ព័ន្ធ ធនាគារ មេយ ប៊ែង ចាប់តាំងពី ឆ្នាំ ១៩៦០ ក្នុងការបង្កើត ឲ្យមានឥទ្ធិផលជាវិជ្ជមាន ដល់សហគមន៍ នៅក្នុងទីផ្សារ ដែលខ្លួនមានវត្តមាន ។ នៅក្នុង ខែកក្កដា ឆ្នាំនេះ ធនាគារមេយប៊ែង បាន ប្រគល់ ម៉ាស់ ដែលផលិតដោយស្ត្រី តម្បាញ កម្ពុជា ទៅកាន់ លេខាធិការដ្ឋាន អាស៊ាន ដែលជាសារបង្ហាញនូវសុឆន្ទៈ និងសាមគ្គីភាព នៅក្នុង តំបន់ ក៏ដូចជា តំណាងឲ្យក្តីសង្ឃឹម និង ការអធិស្ឋានរបស់ស្ត្រី តម្បាញ ដល់បណ្តាសមាជិក អាស៊ានទាំង ១០ ប្រទេស ៕

To Top