ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គ.ជំនាញ ពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋានគរបាល រាជធានី-ខេត្ត ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អង្គភាពពាក់ព័ន្ធទាំងអស់
ទី១-ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ តាមគោលកា រណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ទី២-ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ ឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

និងទី៣-ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយ ជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ដ៕ដោយ ៖ អេង ប៊ូឆេង

To Top
×