ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ប្រធានការិយាល័យ គោលនយោបាយ និងប្រធានក្រុមការងារបច្ចេកទេស នៃគម្រោង SPIN លោក ហេង សុផាន់ណារិទ្ធ ដោយមានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានបន្តដឹកនាំ កិច្ចប្រជុំក្រុមការងារ បច្ចេកទេស គម្រោងកិច្ចគាំពារសង្គម លើផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN project) ។
កិច្ចប្រជុំពិភាក្សា ក្រុមការងារបច្ចេកទេស ខាងលើ មានគោលបំណងផ្តោតសំខាន់ ទៅលើ ៖
- ការធ្វើបច្ចុប្បន្នភាព លើគម្រោងកិច្ចគាំពារសង្គម ផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN project)
- ធ្វើបទបង្ហាញ និងត្រួតពិនិត្យលើសកម្មភាព ការងារគម្រោងបន្ត ដើម្បីគ្រោងនឹងធ្វើការ អនុវត្តគម្រោងសាកល្បង (Pilot Project) ចំពោះប្រជាជនក្រុមគោលដៅ ដែលរួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើ ក្នុងផ្ទះជាអាទិភាព។
កិច្ចប្រជុំពិភាក្សា ខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមាន សមាសភាពចូលរួម ពីតំណាងមកពីការិយាល័យ បច្ចេកទេសរបស់ ប.ស.ស. ចំនួន ០៩ ការិយាល័យ និងលោកស្រី Camille Vautier ជំនាញការ នៃអង្គការហ្រ្គត៕





