ព័ត៌មានជាតិ

ប្រមុខការពារជាតិ បញ្ជា កងទ័ព ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ពីជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ក្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំ ឱ្យកងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នះថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងគ្រាដែលយើងកំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់ នៅតាមបណ្តាខេត្តមួយចំនួន។ »

សម្ដេចពិជ័យសេនា បានគួសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋយើង ក្នុងករណីមានតម្រូវការជួយ សង្គ្រោះចាំបាច់នានា។»

To Top