ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធនធានទឹក បញ្ជាឱ្យក្រុមការងារ ធ្វើការជួសជុលឡើងវិញ ជាបន្ទាន់ នូវតួទំនប់អាងទឹកបាសាក់ នៅស្រុករុក្ខគិរី

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យក្រុមការងារ ធ្វើការជួសជុលឡើងវិញ ជាបន្ទាន់នូវតួទំនប់អាងទឹកបាសាក់ ដែលទឹកបានបុកផ្ដាច់ បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច ។

យោងតាមក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹក កុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុកសម្រាប់ បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ

សូមរំលឹកថា ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣​ថ្ងៃ ​នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះ មកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់ អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ៕

To Top