ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ កំពុងមមាញឹក នៅតាមស្ថានីយបូមទឹក ទាំងអស់ ពន្លឿនឲ្យទឹកស្រកចុះ ក្រោយជន់លិចដោយភ្លៀង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធកំពុងមមាញឹក នៅតាមបណ្តាស្ថានីយបូមទឹកទាំងអស់ ដើម្បីពន្លឿនឲ្យទឹកស្រកចុះ នៅពេលដ៏ខ្លីខាងមុខនេះ និង រំដោះទឹកចេញពីតំបន់មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀង។

កម្ពុជាចាប់ពីរសៀលថ្ងៃទី១១ រហូតឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានទទួលរងឥទ្ធិពលសម្ពាធទាប និងគួបផ្សំព្យុះទី១៥ ឈ្មោះ លីនហ្វា ( LINFA ) បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យតំបន់មួយចំនួន ក្នុងរាជធានីភំ្នពេញរងការជន់លិច ដោយកម្ពស់ទឹកភ្លៀងអតិបរមា ១១២.៥មីល្លីម៉ែត្រ៕

To Top