ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយ មានជ័យបិទផ្លូវជាតិលេខ៥ ពីទីរួមខេត្តដល់ព្រំប្រទល់ ខេត្តបាត់ដំបងចំពោះ យានយន្តធុនធំ

ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះបានសម្រេចផ្អាកជា បណ្តោះអាសន្ន ចំពោះយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទដែលធ្វើ ដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា «រដ្ឋបាលខេត្ត សូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវ យានយន្ដដឹកជញ្ជួនធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមកំណាត់ផ្លូវជាតិ លេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»៕

To Top