ព័ត៌មានជាតិ

សម្ដេច ស ខេង បង្ហាញលទ្ធផល របស់ក្រុមការងារ តាមដាន អំពីការដោះស្រាយចំពោះ មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលការងារ របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះ មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក របស់សម្ដេច។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម ស​ខេង បានសរសេរយ៉ាងដូច្នេះថា នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមគោរពជម្រាបជូន បងប្អូនជនរួមជាតិ អំពីលទ្ធផលការងារក្នុងខែកញ្ញា របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះ មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក របស់ខ្ញុំព្រះករុណាខ្ញុំ ដូចរបាយការណ៍ ភ្ជាប់មកជាមួយខាងក្រោមនេះ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចក្រឡាហោម បានគួសបញ្ចាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការប្រកប ដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះ មតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារ ទំព័រហ្វេសប៊ុក របស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងន័យរួមគ្នា ដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។»

To Top