ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះ កំពុងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ (វីដេអូ)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំ កងកម្លាំងចម្រុះ កំពុងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្ទឹង ព្រែកត្នោតក្នុងភូមិសាស្ត្រ មួយចំនួននៅខណ្ឌដង្កោ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចសង្កាត់ចំនួន៤ក្នុង ភូមិសាស្ត្រខណ្ឌដង្កោ និងប៉ះពាល់ពលរដ្ឋ ប្រមាណ៥០០គ្រួសារ ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដាក់បទបញ្ជាផ្ទាល់ទៅកាន់ លោកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហា ណាមួយកើតឡើង ដោយសារទឹកជំនន់នេះ ៕

លោក ឃួង ស្រេង បញ្ជាក់អំពីស្ថានភាព ជំនន់ទឹកភ្លៀង នៅទំនប់សណ្ដរស្ទឹងព្រែកត្នោត

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់អំពីស្ថានភាព ជំនន់ទឹកភ្លៀង នៅទំនប់សណ្ដរស្ទឹងព្រែកត្នោត

បាន​បង្ហោះ​ដោយ DAP News នៅ អង្គារ 13 តុលា 2020

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top