ព័ត៌មានជាតិ

សម្ដេចតេជោ៖ យើងគិតអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋជារួម ដោយគ្មានការរើសអើង និន្នាការនយោបាយឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់និងអត់បាយ។ ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន គិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង និន្នាការនយោបាយឡើយ ទោះបីជាអ្នកណា បោះឆ្នោតឲ្យគណបក្សនយោបាយ ណាក៏ដោយត្រូវតែជួយទាំងអស់ ។

ថ្លែងក្នុងឱកាសអញ្ជើញ ទៅកាន់តំបន់រងគ្រោះ ដោយជំនន់់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា “នៅទីនេះមិនមែនសុទ្ធតែ អ្នកបោះឆ្នោតឲ្យ គណបក្សប្រជាជននោះទេ តែយើងអត់ឃើញបក្សនិងបក្សទេ។ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់ ចៀសផុតពីការអត់បាយ ។យើងអត់ស្គាល់អ្នកណាបោះឆ្នោត ឲ្យអ្នកណាទេ យើងគិតអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនិយាយ ជារួមតែម្ដងដោយគ្មាន ការរើសអើងនិន្នាការ នយោបាយអ្វីទាំងអស់” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top