ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់នៅតែបន្តឡើង បង្កឲ្យលិចលង់ដល់ប្រជាពលរដ្ឋ កាន់តែខ្លាំង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅ អាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីចេញវិធានការទប់ស្កាត់ ហានិភ័យនិងគ្រោះមហន្តរាយ ប្រឆាំងជាមួយទឹកជំនន់ ដ៏សាហាវមួយនេះ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ការចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងត្រពាំថ្មថ្ងៃនេះ គឺជាការពិនិត្យរកឲ្យឃើញ ពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឈានទៅដល់ការដាក់ចេញនូវយុទ្ធសាស្ត ដោះស្រាយបញ្ហាប្រឈមនានា។
គិតត្រឹមម៉ោងនេះ អាជ្ញាធរបានត្រៀមលក្ខណះសម្បត្តិគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ត្រៀមក្រុមការងារសង្គ្រោះ ទូក ក្បូន រថយន្តសម្រាប់ដឹក ទីទួលមានសុវត្ថិភាពសម្រាប់មនុស្ស/គោក្របី។ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់។
គួរបញ្ជាក់ថា ស្ថានភាពទឹកនៅពេលនេះតំបន់ខ្លះ បានស្រកចបន្តិចបន្តួច តំបន់ខ្លះទឹកបន្តហក់ឡើងខ្លាំងជាងមុន ដែលទឹកជំនន់ទាំងនោះមួយចំនួនជាទឹកភ្លៀង និងមួយចំនួនទឹកហូរធ្លាក់មកពីប្រទេសថៃ បង្កឲ្យស្រុកចំនួន៥បន្តលិចលង់ រួមមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកថ្មពួក ជាដើម។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចាត់បញ្ចូនកម្លាំងប៉ូលីស ទាហាន ប៉េអឹម កម្លាំងប្រជាការពារ ចេញទៅកាន់គ្រប់ស្រុកក្រុង សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បន្តសកម្មភាពចុះត្រួតពិនិត្យស្ថានភាពទឹក ជួយសង្គ្រោះជីវិតមនុស្សសត្វមកកាន់ទីទួលមានសុវត្ថិភាព និងនាំយកអំណោយជាសម្ភារទះប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ ថវិការចុះចែកដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ ខណះទឹកនៅមិនទាន់ថមថយ ៕
ដោយ ប៊ុន សំណាង
![](https://dap-news.com/wp-content/uploads/2020/10/2740-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2741-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2742-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2743-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2744-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2745.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2746-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2747.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2748-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2749-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2734.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2735-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2736-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2737-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2738-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)