ព័ត៌មានជាតិ

សម្តេចតេជោ ឧបត្ថម្ភភេសជ្ជៈ​ចម្រុះ ដល់កងកម្លាំង កងពលតូចលេខ៧០

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ បានឧបត្ថម្ភភេសជ្ជៈ​ចម្រុះដល់កងកម្លាំងកងពលតូចលេខ៧០ និងបណ្តាអង្គភាពសង្រ្គោះដែលកំពុងប្រចាំការដើម្បីចុះជួយប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ 

ការឧបត្ថម្ភ​ភេសជ្ជៈសម្តេចទាំងទ្វេ​នេះ ក្នុងគោលបំណង ចូលរួមចំណែកការងារមនុស្សធម៍ លេីកទឹកចិត្ត និងទំនុកបំរុងដល់កងកម្លាំងសង្រ្គោះ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​តូច​លេខ៧០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងទ័ពរហូតមក។

សូមបញ្ជាក់ថា ក្នុងមួយអង្គភាពទទួល​បានភេសជ្ជៈចំនួន​ ១០០កេះ រួម​ទាំង​ថវិការបស់សាលារាជធានីភ្នំពេញ ៕

To Top