នយោបាយ

អតីតអ្នកការទូត សិង្ហបុរី វាយប្រហារមកលើកម្ពុជា គឺដើម្បីការពារផលប្រយោជន៍ ឥណ្ឌាទប់ទល់ឥទ្ធិពលចិន (វីដេអូ)

ភ្នំពេញ ៖ ថ្មីៗនេះលោក Bilahari Kausikan អតីតមន្ត្រីការទូតសិង្ហបុរី និងបច្ចុប្បនុ្នជាប្រធាន វិទ្យាស្ថានមជ្ឈឹមបូព៌ា នៃសកលវិទ្យាល័យជាតិ សិង្ហបុរី បាននិយាយ វាយប្រហារ មកលើប្រទេសកម្ពុជា និងចង់ឲ្យសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានបណ្តេញកម្ពុជា និងឡាវ ចេញពីសមាជិកក៏ ព្រោះតែប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា មានជំហរងាកទៅរកចិន ។

លោក Bilahari Kausikan អតីតមន្ត្រីការទូត សិង្ហបុរី ត្រូវបានគេស្គាល់ ថា មានដើមកំណើត ជាជនជាតិឥណ្ឌា ហើយអ្វីដែលគួរឲ្យកត់សម្គាល់ការ វាយប្រហារពីសំណាក់ អតីតមន្រ្តីការទូតសិង្ហបុរីរូប នេះ មកលើប្រទេសកម្ពុជា និងឡាវ គឺក្នុងគោលបំណងការពារផល ប្រយោជន៍ឥណ្ឌា ក៏ដូចជាក្រុមប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយឥទ្ធិពល មហាអំណាចចិន ក៏ព្រោះតែបច្ចុប្បន្ននេះ នយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់(BRI) របស់ចិននិងប្លុកឥណ្ឌូប៉ាស៊ីហ្វិក ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ដ្រាលី កំពុងប៉ះគ្នាយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក បានបំផុសឲ្យមានចលនាប្រឆាំងចិន និងមិត្តរបស់ចិនក្រោមរូបភាព បង្កភាពតានតឹងកាន់តែខ្លាំង នៅសមុទ្រចិនខាងត្បូង បញ្ហាហុងកុង បញ្ហាតៃវ៉ាន់ បញ្ហាសាសនា នៅខេត្តស៊ីឆៀង និងនៅក្នុងតំបន់អាស៊ាន ដែលសហរដ្ឋអាមេរិកយល់ថា មានជំហរគាំទ្រចិន ។

ជាតឹកតាងប្រវត្តិសាស្រ្ត ប្រទេសសិង្ហបុរី កកើតឡើងដោយមាន៣ជាតិសាសន៍ ចម្រុះគ្នា រួមមានជនជាតិ ចិន ឥណ្ឌា (ពួកតាមិលណាឌូ) និងម៉ាឡេស៊ី ។ ក្នុងភូមិសាស្រ្តនយោបាយឥណ្ឌា និង ចិនមិនត្រូវគ្នានោះទេ ទោះបីជាលោក Bilahari Kausikan អតីតមន្ត្រីការទូតសិង្ហបុរី មានសញ្ជាតិសិង្ហបុរី ប៉ុន្តែមានដើមកំណើតពូជពង្ស មកពីជនជាតិឥណ្ឌា (ពួកតាមិល) ។ គេហ៊ានអះអាងបែបនេះ ព្រោះកាល ពីសម័យ កាលសង្រ្គាមលោកលើកទី២ ប្រទេសអង់គ្លេស បានយកពួកតាមិលណាឌូ មកជួយច្បាំងជាមួយជប៉ុន ហើយក្រោយសង្រ្គាមត្រូវបានបញ្ចប់ពួកតាមិល ក៏បន្តរស់នៅលើកោះមួយរួច ហើយក៏ផ្ដាច់ខ្លួនបង្កើត ជាប្រទេសសិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ។

សរុបមកការណ៍ដែល លោក Bilahari Kausikan អតីតមន្ត្រីការទូតសិង្ហបុរី ចង់ឲ្យអាស៊ានបណ្តេញកម្ពុជា និងឡាវចេញពីសមាជិកនោះ គឺដើម្បីការពារផលប្រយោជន៍ ប្រទេសឥណ្ឌា ទប់សស្កាត់ឥទ្ធិពលចិន តែប៉ុណ្ណោះមិនមែនសិង្ហបុរី មានចេតនាអាក្រក់ ជាមួយកម្ពុជានោះទេ ។

សូមរំលឹកថា ទាក់ទិនបញ្ហានេះមន្ត្រីការទូតកកម្ពុជា ក៏បានសរសេរលិខិតចំហរ ប្រតិកម្មតប ទៅនឹងលោក Bilahari Kausikan អតីតមន្ត្រីការទូតសិង្ហបុរី ដែលបានបរិហារចង់ឲ្យអាស៊ាន បណ្តេញកម្ពុជានិង ឡាវ ចេញពីសមាជិកអាស៊ានផងដែរ ៕

https://www.facebook.com/dapnewsfb/videos/1286909674986701

ដោយ ៖ សយ សុភាព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top