ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារថ្កោលទោស ចំពោះទង្វើឃោរឃៅ អមនុស្សធម៌ទៅលើទារក បណ្តាលឲ្យស្លាប់រួច យកទៅដាក់ក្នុងកេសក្រដាស

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយ មិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ទៅលើ ទារក ដែលមានអាយុក្រោម២សប្តាហ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតរួចយកទៅដាក់ ក្នុងកេសក្រដាស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០ ២០ បានឲ្យដឹងថា សាធារណជនទូទៅ ពិតជាមានក្ដីរន្ធត់ និងមាការអាណិតអាសូរដល់ទារិការកំសត់ម្នាក់នេះ ដែលទទួលរងគ្រោះដោយអំពើព្រៃផ្សៃ អមនុស្សធម៌ ឃោរឃៅ យង់ឃ្នងនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធកុមារ ជាពិសេស សិទ្ធិរស់រានមានជីវិត ដែលកម្ពុជាបានផល្តល់ សច្ចាប័ន និងមានក្នុងរដ្ឋធម្មនុញ្ញជាធរមាន។

ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត៕
ដោយ ៖ អេង ប៊ូឆេង

To Top