ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងការងារ អរគុណសន្តិភាព នៃការបង្កើនធនធានមនុស្ស ឈានរកការអភិវឌ្ឍន៍

កោះកុង៖ លោកបណ្ឌិត ពេជ្រ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការមណ្ឌលសិក្សាថ្មីចំនួន៦សម្រាប់” កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុិនធឺណែត(ប៑ិប)” ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០នេះថា អរគុណសន្តិភាពប្រទេសមានសន្តិភាពនិងការអភិវឌ្ឍន៍លើកគ្រប់ផ្នែកវិស័យកើតមានឡើងក្រោមការដឹកនាំដ៍ឈ្លាវ៉ៃ របស់សម្តេចតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកែប្រែប្រទេសមួយដែលស្ថិតក្នុងភាព មហន្តរាយក្នុងសម័យសង្គ្រាមខ្ទេចខ្ទីស្ទើគ្មានសល់ អីឡូវប្រែក្លាយមកជាប្រទេសដែលមានភាពរីកចំរើនគ្រប់វិស័យ និងមានធនធានមនុស្សគ្រប់បែបយ៉ាងដែលធ្វើពលរដ្ឋមានការកាត់បន្ថយ ភាពក្រីក្របានច្រើនក្នុងជីវភាពគ្រួសារ។

លោកបណ្ឌិតបានថ្លែងបន្តថា៖ ការដាក់សម្ភោធអាគារសិក្សាថ្មីនេះគឺ រាជរដ្ឋាភិបាលតម្រូវឲ្យប្អូនៗក្មយៗដែលបាត់បង់ការសិក្សាហើយមានបំណងសិក្សាបន្តដើម្បីបង្កើនចំណេះដឹងបន្តនិងផ្តល់សេវាសិក្សាថ្មីតាមប្រព័ន្ធអនឡាយឬBEEP ជូនដល់សិស្សដែលបាត់បង់ការសិក្សា ដើម្បីចាប់ជំនាញបន្តក្នុងកម្រិតវិញ្ញាបនបត្របច្ចេកទេស C1.C2.C3 នៅតាមគ្រឹៈស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

លោកបណ្ឌិតបានបន្តបន្ថែមថា ដើម្បីបំបាត់ភាពក្រីក្រនិងបង្កើនធនធានមនុស្សឲ្យមានជីវភាពធូរធាក្នុងជីវភាពគ្រួសារនិងដើម្បីខ្លួនឯង សូមប្អូនៗក្មួយៗដែលបាត់បង់ការសិក្សាហើយចង់បន្តការសិក្សាសូមមកចុះធ្វើចូលរៀនបន្តចាំថ្ងៃនេះតទៅហើយសូមឲ្យលោកគ្រូអ្នកគ្រូចុះផ្សាយនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយដើម្បីលើស្ទួយផ្នែកវិស័យអប់រំឲ្យកាន់តែមានភាពរីកចំរើនទៅថ្ងៃអនាគត់។

លោក ជឹម ម៉ុន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានថ្លែងឲ្យដឹងថា៖ ការរៀបចំកម្មវិធីថ្ងៃនេះធ្វើឡើងក្នុងគោលបំណងដាក់ឲ្យដំណើរការនោងប្រើប្រាស់ជាផ្លូវការនៅអាគារសិក្សាថ្មីសំរាប់សិស្សដែលបោះបង់អាសិក្សាចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ក្នុងទិសដៅផ្ដល់សម្បទានដល់ពួកគេចាប់យកឱកាសសិក្សាជាថ្មីក្នុងកម្រិតសិក្សាបឋមភូមិដើម្បីឈានចាប់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានគោលដៅជាអាទិភាពក្រោមឱវាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងអប់រំយុវជននិងកីឡាទោះយ៉ាងណាដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងជាដើម។

លោក ជឹម ម៉ុន បានបន្តថា៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងមានលទ្ធភាពបើថ្នាក់ឧត្តមសិក្សាកម្រិតសញ្ញាបត្រ និងបរិញ្ញាបត្ររងចំពោះឆ្នាំសិក្សា ២០១៩-២០២០ និស្សិតកម្រិតបរិញ្ញាបាត់បញ្ញាបត្ររងសរុបចំនួន ៤៤២ នាក់ស្រី ២៦៩ នាក់។សរុបរួមមានសិស្សនិស្សិតចំនួន១៥៤៧ ស្រី៧៦៤នាក់។

លោកបានឲ្យដឹងបន្ថែមថា៖ ការដាក់ដំណើរការ នៅមជ្ឈមណ្ឌលសិក្សាថ្មីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ិនធើណិត នាឱកាសនេះ និងជួយជំរុញឲ្យកាន់តែប្រសើរនូវការចូលរៀនកាន់តែច្រើនឡើងលើវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈការជំរុញយុវជនជំនាញជំនាញចូលទៅក្នុងវិស័យការងារប្រកបដោយចីរភាព ក្នុងនោះផងដែរសិស្សដែលកំពុងសិក្សាតាមកម្មវិធីប៑ិបនេះសិទ្ធិសង់តែជាសិស្សក្រីក្រឪពុកម្ដាយមានជីវភាពខ្វះខាតរស់នៅតំបន់ដាច់ស្រយាលហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់ឪពុកម្ដាយពួកគេប្រកបរបរនេសាទត្រីកម្មករចំការកៅស៊ូជាដើម។

លោកបានបញ្ជាក់បន្ថែមថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកោះកុងអស់ដែលមកពីតំបន់ឆ្ងាយសាលាមានកន្លែងអោយស្នាក់នៅយ៉ាង សមរម្យដូច្នេះហើយសូមប្អូនៗដែលបាត់បង់ការសិក្សាមានបំណងចង់សិក្សាបន្ថែមចំណេះដឹង នោះសូមអញ្ជើញមកចុះឈ្មោះដើម្បីរៀនបន្តទៀត៕

To Top