ភ្នំពេញ ៖ ខណៈការរាប់សន្លឹកឆ្នោត រវាងលោក ដូណាល់ត្រាំ (Donal Trump)ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកចូ ប៊ីដិន(Jo Biden) បេក្ខជនប្រធានាធិបតី នៅអាមេរិកនោះ លោក ព្រាប កុល អតីតនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានលើកជាទស្សនផ្ទាល់ខ្លួនថា លោក ដូណាល់ ត្រាំរ នឹងបន្តឈ្នះ ធ្វើជាប្រធានាធិបតី៤ឆ្នាំបន្តទៀត។ នេះជាការបង្ហាញ នៅក្នុងហ្វេសប៊ុករបស់លោក។
លោកថា “តាមការវិភាគបែបវិទ្យាសាស្ត្រស្ថិតិ និងការយល់ដឹង ពីប្រព័ន្ធបោះឆ្នោតអាមេរិក ខ្ញុំមើលឃើញថា Donal Trump ឈ្នះ និងបន្តធ្វើជាប្រធានាធិបតី៤ឆ្នាំទៀត។ ដូច្នេះTeam “Blue” (ខាងចូ ប៊ីដិន)ត្រៀមកាតព្វកិច្ចប៉ាវ Team “Red” (ខាងត្រាំ)។ ដល់ពេលកាត់ចិត្ត និងលួងចិត្ត”។
បើតាមលោក ព្រាប កុល លទ្ធផលនេះបញ្ជាក់ថា ពលរដ្ឋអាមេរិកមិនទាន់ប្តូរទម្លាប់ ដែលតែងតែគាំទ្រប្រធាធិបតីខ្លួន ឲ្យដឹកនាំគ្រប់២អាណត្តិទេ ទោះបីមានស្ថានភាពក្រឡាប់ ចាក់យ៉ាងណាក៏ដោយចុះ។
គិតមកដល់ម៉ោង២និង៣០ លោក ចូ ប៊ីដិន បេក្ខជនប្រធានាធិបតី បានទទួលសំឡេងគាំទ្រ២៣៨ និងលោកត្រាំ ២១៣។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាប បេក្ខជនបោះឆ្នោត ត្រូវការការបោះឆ្នោត ចំនួន ២៧០អង្គ ដើម្បីឈ្នះការបោះឆ្នោត ជាប្រធានាធិបតីឆ្នាំ២០២០ ៕