ព័ត៌មានជាតិ

តុលាការ ចេញដីកាចាប់ខ្លួន លោក យឹម ស៊ីណន

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្កាប់ឲ្យចាប់ខ្លួន លោក យឹម ស៊ីណន ប្រធានចលនាយុវជនសង្គ្រោះជាតិ ប្រទេសកូរ៉េ ពីបទ «រួមគំនិតក្បត់ និងញុះញង់ ឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខ សង្គម» ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីអំឡុងឆ្នាំ២០១៩។

ក្រោយតុលាការចេញដីកា លោក យឹម ស៊ីណន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «នៅពេលតុលាការទាំងមូល បានក្លាយជាឧបករណ៍ ប្រើប្រាស់របស់មេដឹកនាំ ឬអ្នកនយោបាយ នោះ ពលរដ្ឋមិនអាចស្គាល់ឡើយ រសជាតិយុត្តិធម៌។ ហើយនៅពេលចៅក្រម ព្រះរាជអាជ្ញា បានយកចំណេះដឹងវិជ្ជាជីវៈ ឧត្តមគតិ និងឆន្ទៈរបស់ខ្លួនដាក់ក្រោមជើងអ្នកនយោបាយ នោះពួកគេមិនអាចស្គាល់ឡើយ នូវតម្លៃពិតន័យជីវិតខ្លួន»៕

To Top