ព័ត៌មានជាតិ

ជប៉ុន នឹងផ្ដល់គ្រឿងឥស្សរិយយស លោកស៊ន សំណាង អតីតប្រធាន និងសាស្រ្តាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានឹងផ្តល់គ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដល់លោក បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ។

ការផ្តល់គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោកក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងជប៉ុន និងកម្ពុជា។

ទាក់ទងនឹងស្ថានទូតជប៉ុន បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀតដើម្បីឲ្យមន្រ្តីទាំងនោះ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា៕

To Top