ព័ត៌មានជាតិ

ស្នងការ នគរបាលខេត្តកោះកុង បើកការហ្វឹកហ្វឺន ដល់កម្លាំងអន្តរគមន៍ពិសេស ក្នុងវិធានការបង្ក្រាប រាល់បទល្មើសទៅលើជនសង្ស័យ

កោះកុង : ស្នងការដ្ឋាននគរខេត្តកោះកុង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបើកយុទ្ធនាការហ្វឹកហ្វឺន អនុវត្តន៍ជាក់ស្តែង ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិខេត្តកោះកុង ដើម្បីពង្រឹងសមត្ថភាព ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបង្រ្កាប់ជនល្មើស ដែលបង្កឡើង ឬភេវកម្មផ្សេងៗ ដែលអាចកើតមានឡើង។

ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តបានឲ្យដឹងថា៖ ដោយអនុវត្តន៍នូវអនុសាសន៍ តាមបទបញ្ជានាយឧត្តមបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឲ្យកងកម្លាំងនគរបាលជាតិ ហ្វឺកហ្វឺនជំនាញពិសេស ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាព ឲ្យស្ទាត់ជំនាញក្នុងបង្ក្រាបជនល្មើស នៅពេលមានហេតុការណ៍កើតឡើង ដោយមិនឲ្យជនល្មើសរត់រួច ឬតដៃមកលើសមត្ថកិច្ចបានឡើយ។

លោកឧត្តមសេនីយ៍ គង់ មនោ បាបន្តថា៖ ការហ្វឹកហ្វឺននេះ ជាកាតព្វកិច្ចរបស់កងអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពប្រជាពល នៅពេលប្រជាពលរដ្ឋមានឧប្បហេតុ ឬព្រឹទ្ធការណាមួយ ដែលជនជនល្មើសបានប្រព្រឹត្ត មកលើពួកប្រជាពលរដ្ឋ ហេតុដូច្នេះ កងអន្តរាគមន៍ត្រូវបំពេញកាតព្វកិច្ច និងការពារខ្លួន កុំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ ការជួយសង្រ្គោះប្រជាពលរដ្ឋ និងបង្ក្រាប់ជនសង្ស័យ សមត្ថកិច្ចត្រូវប្រើប្រាស់អាវុធ ឲ្យបានស្ទាត់ជំនាញទៅតាមនីតិវិធី លោកគ្រូហ្វឹកហ្វាត់ពីជំនាញ ក្នុងការបង្រ្កាបជនល្មើស ពីព្រោះអាវុធបើយើងប្រើប្រាស់ មិនត្រូវជំនាញទេ វាអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឬក៏ធ្វើឲ្យជនល្មើសបកមកលើយើងវិញ។

លោកស្នងការបានបន្ថែមថា៖ ក្រោយមានការហ្វឹកហ្វឺន ពីជំនាញពិសេសៗ លោកក៏មានគោលការណ៍បន្ថែមទៀត ដល់កងកម្លាំងគរបាលគឺ បង្កើនផលដំណាំ កសិកម្ម ចិញ្ចឹមមាន់ទាបន្ថែមទៀត ក្នុងអង្គភាព ដើម្បីទុកសម្រាប់ ក្នុងការដោះស្រាយម្ហូបអាហារ ក្នុងអង្គភាព ហើយលោកនិងខិតខំ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធភាព ក្នុងអង្គភាពឲ្យមានសោភ័ណភាព ហើយបង្កើតសាមគ្គីភាព និងភាពស្និទ្ធស្នាលឲ្យបានរឹងមាំ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យអស់ពីសមត្ថភាព៕

To Top