ព័ត៌មានជាតិ

អាជ្ញាធរខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពអគ្គិភ័យ ឆាបឆេះផ្សារកំពង់ពពិល នៅស្រុកពារាំង ខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខេត្ត ដែលដឹកនាំដោយ លោក សួនសុម៉ាលីន អភិបាលស្ដីទី អភិបាលខេត្តព្រៃវែង ដំណាងដ៏ខ្ពង់ខ្ពស់​ លោក ជា សុមេធី អភិបាលខេត្ត រួមជាមួយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្សារកំពង់ពពិល ដែលត្រូវបានអគ្គីភ័យឆាបឆេះ នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាស នៃការចុះពិនិត្យ អំពីស្ថានភាពអំពីផលប៉ះពាល់ ដល់បងប្អូនអាជីវករ ដែលរងផលប៉ះពាល់ ដោយសារអគ្គិភ័យឆាប់ឆេះនោះ លោកក៏បានប្រជុំ ដើម្បីរកដំណោះស្រាយ ដល់បងប្អូនអាជីវករ ដែលប្រកបមុខរបរអាជីវកម្មលក់ដូរ នៅក្នុងផ្សារកំពង់ពពិល ដែលរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះនេះ។

ក្នុងនោះលោកអភិបាលរង បានថ្លែងថា និងបង្កើតគណៈកម្មការ ចំពោះកិច្ចការងារ ដើម្បីបន្តនីតិវិធី ដោយមានការចុះស្រង់ស្ថិតិម្ចាស់តូប ការកំណត់ទំហំតូប របស់បងប្អូនអាជីវករ និងគ្រោងរៀបចំយន្តការ ដើម្បីសាងសង់ផ្សារឡើងវិញ។

សូមបញ្ជាក់ផងដែថា៖ អគ្គិភ័យឆាបឆេះផ្សារកំពង់ពពិល ស្រុកពារាំងនេះនៅម៉ោង ៩ៈ00 នាទីយប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានរលត់ទាំងស្រុង នៅម៉ោង១២ ៣០នាទី យប់ ដោយប្រើប្រាស់ឡានទឹក សរុប ២១ឡាន(ឡានព្រៃវែង៦គ្រឿង ខេត្តកណ្តាល៣គ្រឿង ខណ្ឌ័ជ្រោយចង្វា ៧គ្រឿង ក្រសួងមហាផ្ទៃ ៥គ្រឿង) ប្រើប្រាស់ទឹកសរុប ប្រហែល៧០ឡាន ។

ការខូចខាតមានទំហំ ប្រហែល៧០ភាគរយ (ខូចខាត អស់ ៧៥តូប លើ ៩៦តូប ) មិនទាន់គិតកញ្ច្រែងល្អី ស្មើនិងទឹកប្រាក់ប្រហែល ១ ,០៨០ ,០០០ ដុល្លាអាមេរិក ចំពោះករណីអគ្គិភ័យ ដែលឆាបឆេះផ្សារកំពង់ពពិលនេះ គឺមិនបង្កឱ្យមានការបាត់បង់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ នោះឡើយ៕

To Top