ព័ត៌មានជាតិ

សកម្មភាព អ.ហ ភ្នំពេញ ដឹកជញ្ជូន ម៉ាស​ ២លាន របស់សម្តេចតេជោ ចេញពីឃ្លាំងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ទៅកាន់សាលា​ រាជធានីភ្នំពេញ

បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាស​ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ ចំនួន២លានម៉ាស ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងបានបញ្ជាឲ្យ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះ ជាបន្ទាន់ ។

ភ្លាមៗនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ឲ្យកងរាជអាវុធហត្ថ​ រាជធានីភ្នំពេញ ចេញប្រតិបត្តការ ដឹកជញ្ជូនម៉ាស របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទាំង២លានម៉ាស ចេញពីឃ្លាំង យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីបែងចែក ជូនបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ ចូលរួម​ ការពារពីជំងឺឆ្លងកូវីដ-១៩។

https://www.facebook.com/grkpp/videos/3675069012556449

ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាឱកាសនេះ អាវុធហត្ថរាជធានី ភ្នំពេញបានប្រើប្រាស់ កម្លាំងប្រមាណ៦០នាក់ រថយន្តដឹកជញ្ជូនធុនធំ ចំនួន ៤គ្រឿង ចេញទៅដល់គោលដៅ លីសែង លើកដាក់ម៉ាស លើរថយន្តនិងទម្លាក់ចុះ តាំងពីពេលទទួលបាន ការប្រគល់ភារកិច្ចភ្លាមៗ រហូតដល់ម៉ោង ជិត១០យប់ ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តន៍ បទបញ្ជាផ្សេងទៀត តាមការចាត់តាំង របស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង ហើយអាវុធហត្ថ រាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារ ការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុន និងក្រោយពេលចេញ បំពេញបេសកកម្ម គឺតែងតែលាងដៃ នឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគ លើសម្លៀក បំពាក់ ក៏ដូចជាសម្ភារៈប្រើប្រាស់ និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកំដៅគ្រប់ៗគ្នា៕

To Top