ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា មេត្តាអត់ធ្មត់បន្ដធ្វើចត្តាឡីស័ក និងមកធ្វើតេស្ដលើកទី៤ ឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ ៖  លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំ ពាវនាវទៅដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា មេត្តាព្យាយាមអត់ធ្មត់ ក្នុងការបន្ដធ្វើចត្តាឡីស័ករបស់ ខ្លួនឲ្យគ្រប់ចំនួនថ្ងៃ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាពិសេស មកធ្វើតេស្ដរកវិរុសកូវីដ-១៩ ជាលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ផងដែរ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបែបនេះ ក្នុងគ្រុបតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បន្ដធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ឲ្យបានត្រឹម ត្រូវបំផុត។ ការបន្ដធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ គឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ក្នុងដំណាក់កាល  នេះ ដែលត្រូវចូលរួមចំណែក ក្នុងការទប់ស្កាត់កុំឲ្យមានការចម្លងនូវវិរុសកូវីដ-១៩ ចូលទៅក្នុងសហគម ន៍ជាយថាហេតុ។

លោកស្រីបន្ដថា ជាការពិតហើយលទ្ធផលនៃការធ្វើតេស្ដ លើកទី៣ ឃើញថា អ្នកពាក់ព័ន្ធជាមួយ ព្រឹត្តិ ការណ៍ ៣ វិច្ឆិកា លទ្ធផលអវិជ្ជមានទាំងអស់ ហើយក៏ជាលទ្ធផលមួយដែលល្អប្រសើរសម្រាប់កម្ពុជា ។ ប៉ុន្ដែកម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវបន្ដក្នុងការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។ ជាពិសេស នៅ រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកពាក់ព័ន្ធថ្ងៃ៣ វិច្ឆិកា នឹងឈាន់ទៅដល់ធ្វើតេស្ដ លើកទី៤ ដែលជា ការធ្វើតេស្តចុងបញ្ចប់ ហើយជាដំណាក់កាលសំខាន់ និងចាំបាច់ទីជាបំផុត។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល ក៏ដូចជា រូបខ្ញុំផ្ទាល់ សូមធ្វើការអំពាវនាវ និងទទូ ចសូម ឯកឧត្តម លោកជំទាវ លោក-លោកស្រី បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជា លោកអ្នកដែលពាក់ព័ ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះ សូមមេត្តាព្យាយាមអត់ធ្មត់នឹងបន្ដចត្តាឡីស័ករបស់ខ្លួននេះ ឲ្យគ្រប់ចំនួន ថ្ងៃ ហើយក៏សូមអំពាវនាវ អញ្ជើញមកធ្វើតេស្ដ លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យបាន គ្រប់ៗគ្នា»។

លោកស្រី ឱ វណ្ណឌីន រៀបរាប់ថា ការធ្វើតេស្ដលើកចុងក្រោយនេះ គឺជាការធ្វើតេស្ដយ៉ាងសំខាន់សម្រា ប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅកម្ពុជា ហើយជាការសន្និដ្ឋានចុងបញ្ចប់នៃការចម្លង ឬមិនចម្លង វិរុសកូវីដ-១៩ នៅកម្ពុជា។លោកស្រីថា បើនិយាយដោយឡែក ការចម្លងដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងអាចវាយតម្លៃទៅបាននៅពេលលទ្ធផលលើកទី៤ នឹងចេញបង្ហាញនៅថ្ងៃទី១៨ វិច្ឆិកា ខាងមុខនេះ។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបន្ថែមថា ប្រសិនបើនៅពេលលទ្ធផលធ្វើតេស្ដ ទាំងអស់បង្ហាញភាពអវិជ្ជមាននូវវិរុសកូវីដ-១៩ ក្រសួងនឹងធ្វើការវាយតម្លៃ ហើយសន្និដ្ឋានថា ការចម្លង វិរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះ គឺមានតែ៤នាក់ប៉ុណ្ណោះ ដែលបច្ចុប្បន្នពួកគាត់កំពុងស ម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។ អ្នកនាំពាក្យ បញ្ជាក់ថា បច្ចុប្បន្ននេះពួកគាត់ទាំង៤ នាក់នោះ មិនមានបញ្ហាអ្វីដែលត្រូវព្រួយបារម្ភឡើយ៕

ដោយ ៖ អេង ប៊ូឆេង

To Top