ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា មិនស្ទាក់ស្ទើរនឹងស្នើសុំ ការតែងតាំងបញ្ញាជនជាជំនួយការ ឬទីប្រឹក្សាស្ថាប័ន

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានបញ្ជាក់សារជាថ្មីថា បញ្ញាជនដែលខិតខំ ដើម្បីបុព្វហេតុជាតិ ជួយការងារសង្គម សម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិ រាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំរាជរដ្ឋាភិបាល ផ្ដល់ឱកាស ឱ្យបានជួយការងាររាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាជំនួយការ ឬជាទីប្រឹក្សាស្ថាប័ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសថ្លែងសុន្ទរកថា បិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះលោក សុខ ទូចក៏បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជា បានតែងតាំងមន្ត្រីជំនួយការនិងទីប្រឹក្សា ចំនួន ១០នាក់ នៅឆ្នាំ២០២០នេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន/ស្ថាប័នចំណុះ អាចណែនាំបញ្ញាជនចូលនិវត្តន៍ ដែលនៅមានលទ្ធភាពធ្វើការងារ ហើយមានបំណង ចង់ជួយប្រទេសជាតិបន្តទៀត៕

To Top