ព័ត៌មានជាតិ

សម្តេចតេជោ៖ យប់នេះរថយន្ត ៧០គ្រឿង នឹងទៅព្រំដែន៣ ត្រៀមដឹកពលរដ្ឋ ដែលហួសពីលទ្ធភាព ធ្វើចត្តាឡីស័កនៅព្រំដែន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋធ្វើដំណើរមកពីថៃត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន ក្នុងនោះច្រកដូង អូស្មាច់ និងប៉ោយប៉ែត ជាច្រក៣សំខាន់ក្នុងការដាក់គោលដៅរថយន្ត៧០គ្រឿង ដែលត្រូវចេញពីភ្នំពេញដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរមកធ្វើចត្តាឡីស័ក ក្នុងករណីហួសលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែនដោយ មិនអនុញ្ញាតឲ្យជិះតាក់ស៊ី ឬរថយន្តឈ្នួលឡើយ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩៕

To Top