ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ គោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាស ខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក​ និងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាសខួប ៤៥ឆ្នាំ (១៩៦៧-២០២១) នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចទាំងពីរ ។

សូមសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំរបស់សម្តេច ដ៏ឈ្លាសវៃ ។

សូមសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១នេះ សូមសម្ដេចទទួលបាននូវ សុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកម្រើន ថ្កុំថ្កើនថែមទៀត។ សូម សម្ដេច បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិលបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top