ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន៖ អ្នកកាសែត មិនមែនធ្វើការជំនួស សមត្ថកិច្ចនោះទេ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា អ្នកកាសែត មិនមែនធ្វើការជំនួស សមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវ វាយតម្លៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់ អាជ្ញាធរសមត្ថកិច្ចនោះជាអ្នកផ្តល់ព័ត៌មាន អោយជាផ្លូវការ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឡើងពីការ តវ៉ារបស់ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែតមួយចំនួន ទាក់ទងទៅការហាមមិនអោយ អ្នកសារព័ត៌មានចូលថតនៅក្នុតំបន់ សមត្ថកិច្ចហាមឃាត់ដែល បញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលើការណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីអាច ចាប់អ្នកសារព័ត៌មាន ។

ពាក់ពន្ធ័ទៅការចោទប្រកាន់នេះលោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយសារសមាគមសារព័ត៌មានមួយចំនួននោះ មិនបានយល់អ្វីដែលជាច្បាប់ នោះទេ ដែលហៅថាដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល បើនៅសហរដ្ឋ អាមេរិកវិញ នៅពេលដែលហ៊ានចូល ក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះ តែម្តង។

ក្នុងរយៈពេលកន្លងមកនេះលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយ គឺមិនអនុញ្ញាតអោយថតនោះទេ ដើម្បីរក្សាការសម្ងាត់។ ការហាមឃាត់មិនអោយអ្នកសារ ព័ត៌មានថត គឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ តែក៏ត្រូវយល់ដឹងច្បាស់ថា អ្នកសារ ព័ត៌មាន មិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះទេ។ ដូច្នេះត្រូវយល់ពីដែនសមត្ថកិច្ច និង យល់ពីភារកិច្ចរបស់អ្នកសារព័ត៌មាន មានសិទ្ធិត្រឹមកំរិតណា ដោយមិនត្រូវទៅបំពាននៅ កន្លែងគេនោះទេ៕

To Top