Covid-19

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ពីប្រសិទ្ធភាព វ៉ាក់សាំងកូវីដ១៩ របស់ចិនមានរហូតដល់ជិត ៨០%

ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។

បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ ឲ្យតែមានប្រសិទ្ធភាពលើសពី ៧០ភាគរយ ចាត់ទុកថា គឺមានប្រសិទ្ធភាពល្អ ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងសង្កត់ធ្ងន់ថា “ដូច្នេះ ថ្ងៃនេះវ៉ាក់សាំងស៊ីណូហ្វាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលមានប្រសិទ្ធភាពរហូតទៅដល់ ៧៩,៣៤ភាគរយនេះ គឺវ៉ាក់សាំងដែលមានប្រសិទ្ធភាព សម្រាប់ការពារសេរីរាង្គរបស់យើង ទប់ស្កាត់មិនឲ្យមានភាពធ្ងន់ធ្ងរ នៃការវាយលុកនៃវីរុសកូវីដ១៩ផង ។ ហើយក៏ការពារទប់ស្កាត់កុំឲ្យមាន ការរាតត្បាតនៅក្នុងលក្ខណៈទ្រង់ទ្រាយ ក្នុងសហគមន៍កម្ពុជារបស់យើងផងដែរ”។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមនេះគឺជាឧបករណ៍ ដែលជួយទៅដល់រាងកាយរបស់មនុស្ស ក្នុងការទប់ស្កាត់សភាពធ្ងន់ធ្ងរនូវការ វាយលុករបស់កូវីដ១៩ ចូលទៅក្នុងសេរីរាង្គ។

លោកស្រីបញ្ជាក់ថា “ចាក់ថ្ងៃនេះបង្ហាញឲ្យច្បាស់ថា កូវីដ១៩ ជាវ៉ាក់សាំងដែលផលិតមកដ៏មាន ប្រសិទ្ធភាពនិងគុណភាពសម្រាប់ប្រើប្រាស់ នៅលើពិភពលោកសម្រាប់មនុស្សជាតិ មិនមែនជាវ៉ាក់សាំងដែលគេបង្កើត មកធ្វើលេងៗនោះទេ ព្រោះវ៉ាក់សាំងនេះ មានការសិក្សាដ៏ល្អិតល្អន់ជាទីបំផុត មុនគេប្រកាសដាក់ឲ្យប្រើប្រាស់នៅលើមនុស្សជាតិ គឺមានការសិក្សាច្បាស់លាស់ណាស់ ថាតើប្រសិទ្ធភាពនៃវ៉ាក់សាំងនេះបែបណា?”។

សម្រាប់ជំហានទី១ នៃការចាក់សាំងនេះ លោកស្រីអះអាងថា គ្រោងចាក់ទៅលើពលរដ្ឋប្រមាណជាង ១៤ម៉ឺននាក់ ៕

To Top
×