Covid-19

ពលករខ្មែរមកពីថៃចំនួន ៣១នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យវិលទៅលំនៅដ្ឋានវិញ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក

កោះកុង៖ ពលករចំណាកស្រុកចំនួន ៣១នាក់ ត្រូវបានមន្ទីរសុខាភិបាលខេត្តកោះកុង អនុញ្ញាត្តិឲ្យវិលទៅស្រុកកំណើតវិញ ក្នុងរដូវចូលឆ្នាំប្រពៃណីចិន ដោយមានការជូនដំណើរក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានប្រសាន៍ថា ពលករចំណាកស្រុកខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាមច្រករបៀង និងតាមផ្ទៃសមុទ្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីឲ្យក្រុមលោកគ្រូពេទ្យនៃ មន្ទីរសុខាភិបាលធ្វើតេស្តចក្តាឡីស័ករយៈពេល ១៤ថ្ងៃ សិនមុននិងអនុញ្ញាត្តិឲ្យគាត់វិល ទៅស្រុកកំណើតវិញ។

លោកវេជ្ជៈបណ្ឌិតបានបន្តថា ពលករសំណាក់ស្រុកដែល កំពង់ធ្វើតេស្តចក្តាឡីស័កមានចំនួនសរុប ១១៩នាក់ ដែលមន្ត្រីសុខាភិបាលបានយកសំណាក ទៅធ្វើតេស្តចក្តាឡីស័កនៅមន្ទីរវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ជាលទ្ធផលបានបញ្ជាក់ថា ពលករសំណាក់ស្រុកមកពីប្រទេសថៃ ទាំងថ្មីទាំងចាស់ចំនួន ៣១នាក់ ដែលធ្វើតេស្តចក្តាឡីស័កលទ្ធផលអវិជ្ជមាននេះ ជាលទ្ធផលចេញពីមន្ទីរវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាលហើយអ្នកថ្មីប៉ុន្មាននាក់ នៅបន្តធ្វើចក្តាឡីស័កនៅឡើយ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថាពលករចំណាកស្រុក ឆ្លងដែនពីប្រទេសថៃវិលចូលស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិ ច្រករបៀង និងតាមផ្ទៃសមុទ្រហើយការធ្វើតេស្ត របស់មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាលទទួលលទ្ធផលអវិជ្ជមាន ហើយមន្ទីរសុខាភិបាលបានអនុញ្ញាតិ ឲ្យពួកគាត់វិលទៅលំនៅដ្ឋាន ជួបជុំក្រុមគ្រួសារគាត់វិញ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១.១៣ កុម្ភៈ ឆ្នាំ២០២១ មន្ទីរសុខាភិបាលបានអនុញ្ញាត្តិ ពលករចំណាកស្រុកវិលទៅស្រុកកំណើតវិញ មានចំនួន៥១នាក់ ទទួលលទ្ធផលក្រោយពី ធ្វើតេស្តចក្តាឡីស័ក (អវិជ្ជមាន)។

លោកវេជ្ជបណ្ឌិត បានផ្តាំផ្ញើពលករទាំងអស់ថា សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ថែរក្សាអនាម័យបរិស្ថានហើយអនុវត្តតាម ការណែនាំផ្សព្វផ្សាយរបស់ រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដោយលាងដៃ និងសាប៊ូ ជែល អាលកិលជាប្រចាំដើម្បីការពារ កុំឲ្យការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕

To Top