ព័ត៌មានជាតិ

ថ្ងៃទិវាក្តីស្រឡាញ់ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់ ៧នាក់ និងរបួស ២៤នាក់

ភ្នំពេញ៖ ក្នុងឱកាសនៃទិវាក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់១៧នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ ក្នុងនោះកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៤លើក។

នេះបើតាមយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

To Top