ព័ត៌មានជាតិ

ឃាត់ខ្លួន ពលករខ្មែរ ៧នាក់ លួចឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ និងប្រុងគេចខ្លួន ពីការធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញ ពាក់ព័ន្ធក្នុងស្រុកសំពៅលូន បានធ្វើការស្ទាក់ចាប់បាន រថយន្តហាយឡេនឌ័រ មួយគ្រឿង ដឹកពលករខ្មែរ៧នាក់ ដែលទើបលួចធ្វើដំណើរកាត់ព្រៃ ឆ្លងដែនពីប្រទេថៃ និងប្រុងគេចខ្លួន ពីការធ្វើចត្តាឡីស័ក ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីព្រឹកនៅថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ តាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខណៈដែល កម្លាំងសមត្ថកិច្ច កំពុងឈរជើងល្បាត និងដាក់ការត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រខាងលើ ។ ហើយរថយន្ត មួយគ្រឿង ដែលត្រូវបានសមត្ថកិច្ច ឃាត់បាន ម៉ាកហាយលែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 3654 ជាមួយនឹងពលករខ្មែរ ចំនួន៧នាក់ និង អ្នកបើកបរ១នាក់ ក្រោយពីពួកគេលួចធ្វើដំណើរកាត់ព្រៃ ឆ្លងដែនមកពីប្រទេសថៃ ទាំងអស់ ដោយពុំបានធ្វើចិត្តាឡីស័ក ។

បន្ទាប់ពីឃាត់សួរនាំរួច ពលករខ្មែរ ទាំង៧នាក់ និងតៃកុងឡានម្នាក់ ត្រូវបានបញ្ជូនទៅទីតាំងធ្វើចត្តាឡីស័ក ៕

To Top