កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ឆាយ ម៉ាទីណាល់ ព្រោះឮគេថា ជាបង្គលថ្មរបស់គាត់ ដែលបានបោះចំនៅលើកណ្តាលផ្លូវដ៏ធំនេះ។ លោក ឆាយ ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភ លើដីម៉ាក់គាត់រួម ទាំងអគ្គីសនីផងដែរ។
ខ្ញុំមិនមានយោបល់អ្វីទេ ចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះ នៅចំកណ្តាលផ្លូវដ៏ធំនេះ តទៅទៀត អាចនឹងបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនខាន ជាពិសេសអ្នកបើកបរ ពេលយប់។
បើតាមខ្ញុំដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្ត គាំទ្រអោយដកបង្គោលថ្មចេញពីផ្លូវ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)