ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបន្ទាន់ បញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបងើ្កនផលស្រូវប្រាំងទាន់ពេលវេលា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដេីម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំងប្រមាណ ២.០០០ ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីបានប្រើប្រាស់ និងបង្កបង្កេីនផលក្នុងរដូវប្រាំងទាន់ពេលវេលា។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអជា្ញធរមូលដ្ឋាន និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២១ លោក បានដឹកនាំអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំង ប្រមាណ២.០០០ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីបានប្រើប្រាស់ និងបង្កបង្កើនផល ក្នុងរដូវប្រាំងទាន់ពេលវេលា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដំណោះស្រាយក្នុងបញ្ហានោះ លោកបានសម្រេច ទំលាក់កម្ពស់ទឹក១ម៉ែត្រ ក្នុងផ្ទៃបឹង ដោយយកចាប់ពីបឹងជ្រោយ ជាគោល ស្ថិតនៅក្នុងឃុំសូទិព្ធ ស្រុកជើងព្រៃ ព្រមទាំងកាយដី បើកមុខទឹកដាក់លូបន្ថែមចំនួន២ខ្សែ នៅចំនុចទំនប់អន្លង់ជ្រៃ និងកាយដីបើកមុខទឹក ដាក់លូ២ខ្សែបន្ថែមទៀត នៅទំនប់ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ។ ដោយជាមួយវិធានការបន្ទាន់នេះ ក្រុមការងារជំនាញ និងគ្រឿងចក្រ បានធ្វើសកម្មភាពភ្លាមៗផងដែរ គិតមកដល់រសៀលថ្ងៃដដែលនេះ ការងារសម្រេចបានប្រមាណ៩០% ហើយ និងបញ្ចប់នៅព្រឹកថ្ងៃស្អែក។

គូរបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើសកម្មភាព ឆ្លើយតបបន្ទាន់បែបនេះ ប្រជាពលរដ្ឋទាំង៥ឃុំ ក្នុងស្រុកទាំង៣ មានការសប្បាយរីករាយ សាទរជាមួយការដោះស្រាយរបស់អាជ្ញាធរ ដែលបានជួយពួកគាត់ ហើយពួកគាត់ ក៏បានចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីពន្លឿនការងារនេះផងដែរ៕

To Top