Covid-19

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ! មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។

ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ពេជ្រ ស្រស់ បានសរសេរថា «សូមបងប្អូនប្រុងប្រយ័ត្ននូវមេរោគ COVID -19 ទាំងអស់គ្នា ដោយខណៈពេលនេះគឺមេរោគនេះ បាននឹងកំពុងឆ្លងចូលសហគមន៍ លើកទី៣ហើយ ដូច្នេះគឺយើងត្រូវថែរក្សា ជីវិតយើងដោយខ្លួនឯង តាមរយៈធ្វើអនាម័យខ្លួនជាប្រចាំ និងកុំចូលទៅ ទីប្រជុំមនុស្សច្រើន បើគ្មានការចាំបាច់នោះទេ។ ប្រហែសបាត់ ប្រយ័ត្នគង់» ។

ក្នុងងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាកើតមានករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី៣ ខណៈតែត្រឹមជាង ១០ម៉ោងប៉ុណ្ណោះ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២ករណី ៕

To Top