Covid-19

ស្ថានទូតចិនប្រចាំកម្ពុជា ផ្តល់អំណោយជា សម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាសជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ស្ថានទូតចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយភាគីកម្ពុជាក្នុងការ ទប់ទល់នឹងការផ្ទុះលើកទី៣ នៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរីករាយចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះជាមួយនឹងភាគីកម្ពុជា ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ មួយរយៈពេលមុន វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយដំបូងរបស់ចិន បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា ហើយស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក៏កំពុងតែខិតខំជំរុញកិច្ចការ ស្តីអំពីកម្ពុជាទិញវ៉ាក់សាំងពីចិន ។

ជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភាគីកម្ពុជាប្រាកដជាអាចយកឈ្នះ លើកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ បានយ៉ាងឆាប់រហ័ស ក៏ជឿជាក់ថាម៉ាសវេជ្ជសាស្រ្តចំនួន ១០ម៉ឺនម៉ាស ដែលស្ថានទូតចិនបានផ្តល់ជូនជាបន្ទាន់ នាលើកនេះនឹងអាចជួយដល់កិច្ចទប់ស្កាត់ នឹងជំងឺវីរុសប្រភេទមួយនេះប្រកបដោយ ប្រសិទ្ធភាពនៅក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឯកអគ្គរដ្ឋទូត និងស្ថានទូតចិនដែលតែងយកចិត្តទុកដាក់ និងគាំទ្រលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសកម្ពុជាក៏ដូចជាតែងផ្តល់ ជំនួយដ៏មានតម្លៃជាច្រើនផងដែរ។

លោកបានបន្តទៀតថា ត្បិតតែការផ្ទុះលើកទីបីនៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជាមានហានិភ័យក៏ពិតមែន តែមានការដឹកនាំដ៏ឈ្លាសវៃ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងជំនួយពីមិត្តចិន កម្ពុជាប្រាកដជាអាចគ្រប់គ្រង ស្ថានភាពនៃជំងឺវីរុសមួយនេះបានយ៉ាងឆាប់រហ័ស និងប្រកបដោយភាពជោគជ័យ ការផលិតនិងជីវភាពរស់នៅនឹងវិលត្រឡប់ មកដូចសភាពដើមវិញ៕

驻柬埔寨大使馆向金边市政府捐赠抗疫物资

2月23日下午,驻柬埔寨大使王文天向柬首都金边市长坤盛转交中国驻柬使馆向金边市政府紧急捐赠的10万只医用防护口罩,帮助柬方应对新冠疫情在柬第三次社区传播。

王大使表示,中方高度关注柬新冠疫情发展,愿在一切力所能及的范围内帮助柬方战胜疫情。前不久中国向柬方援助的首批新冠疫苗已在柬发挥积极作用,两国有关部门也正加紧推动柬方商业采购中国新冠疫苗事宜。相信在洪森首相的领导下柬方一定能早日取得抗击疫情胜利,相信中国使馆紧急筹措的10万只防护口罩将有效助力金边市疫情防控工作。

坤盛感谢王大使和中国使馆始终关心支持柬疫情防控工作并提供大量宝贵援助,表示此轮疫情社区传播虽然凶险,但有洪森首相的正确领导,有中国朋友的倾情相助,柬一定能尽快成功控制疫情,恢复正常生产生活。

To Top