Covid-19

ក្រសួងការបរទេសខ្មែរ សម្រេចលើកពេលការរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារ ទៅពេលក្រោយ ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចលើកពេលការរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ដែលគ្រោងរៀបចំពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២១ ទៅពេលក្រោយវិញ ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី២៤ កុម្ភៈ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ចំពោះព័ត៌មានពីការរៀបចំ និងប្រព្រឹត្តទៅរបស់សន្និបាត ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ៕

To Top