Covid-19

កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៤នាក់ ថយចុះជាងថ្ងៃម្សិលមិញ

ភ្នំពេញ៖ ក្រសួងសុខាភិបាមកម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤នាក់ ដែលថយចុះជាងពីថ្ងៃម្សិលមិញ ២១នាក់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៤០នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់ ខណៈគ្មានអ្នកជាសះស្បើយ។

បើតាមការប្រកាសរបស់ក្រសួងគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ៧៤១នាក់ អ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន ២៦២នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×