Covid-19

ពលរដ្ឋអាមេរិក ៥០លាននាក់ហើយ បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩

បរទេស៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានរៀបចំពិធីរំលឹក ដល់ការចាក់ថ្នាំបង្ការវីរុសកូវីដ១៩ចំនួន ៥០លាននាក់ហើយ នៅថ្ងៃព្រហស្បតិ៍ ចំពេលមានការព្រួយបារម្ភ អំពីការលេចចេញនូវវ៉ារ្យ៉ង់ថ្មី (វីរុសបំលែងខ្លួនថ្មី) នៅក្នុងរដ្ឋយ៉ាងហោចណាស់ពីរ។

យោងតាមសារព័ត៌មាន ALJAZEERA ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃឌិន ដែលបានចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា បានសន្យាថា នឹងចាក់វ៉ាក់សាំង ការពារប្រជាជនឱ្យបាន ១០០ លាននាក់ ក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក នៅក្នុងពេលកាន់តំណែង។ ឥឡូវនេះនៅក្នុងថ្ងៃទី ៣៧ របស់លោកនៅក្នុងពេល កំពុងដឹកនាំប្រទេស លោក ចូ បៃឌិន បាននិយាយថា លោកកំពុងដើរលើផ្លូវ ដែលត្រូវលើសគោលដៅនោះ។

លោក បៃឌិន បានបន្ថែមថា “ ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីរាយការណ៍ថា យើងនៅពាក់កណ្តាលទីនោះហើយ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top