ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោល ដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
យោងតាមសេចក្ដីសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជាប្រធាន ដោយមានសមាសភាព ចូលរួម ១៣រូប ផងដែរ។
អនុគណៈកម្មការនេះ អាចប្រើប្រាស់មន្ដ្រីក្រោមឱវាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តភារកិច្ច។ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រូវ ផ្ដល់កិច្ចសហការដល់អនុគណៈកម្មការនេះ ក្នុងការបំពេញភារកិច្ចតាមការ ចាំបាច់៕




បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com
All rights reserved by: DAP News
