ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យផ្អាកសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំ របស់រដ្ឋបាល រាជធានី-ខេត្ត

ភ្នំពេញ ៖ សម្រេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចឲ្យផ្អាក ការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានឲ្យដឹងថា ការសម្រេចផ្អាកសន្និបាតរបស់ រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»៕

To Top