ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ទទួល ការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយខកខាន កាលពី ២សប្តាហ៍មុន

ភ្នំពេញ ៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ លោកហ៊ុន ម៉ានីទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារ ស្ថានភាពនៃជំងឺផ្តាសាយធំ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។

លោកបន្តទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមនោះគឺ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែល បង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំង ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកល ដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក៕

To Top