Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនឡើងដល់ជាង១១លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលសហព័ន្ធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.១២៤.៥២៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលចំនួនអ្នកឆ្លងជំងឺថ្មី១២.២៨៦នាក់ ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។

ទិន្នន័យផ្លូវការបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់មាន ចំនួន១៥៧.២៤៨នាក់ ខណៈដែលអ្នកជំងឺកូវីដ១៩ ចំនួន៩១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។

មានអ្នកជំងឺនៅបន្តព្យាបាលជំងឺ នៅមន្ទីរពេទ្យចំនួន១៦៨.៣៥៨នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១០.៧៩៨.៩២១នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទូលបានការព្យាបាល ។ មានអ្នកជំងឺកូវីដ១៩ ថយចុះ២៦៩នាក់ ក្នុងអំឡុងពេល២៤ម៉ោងមុន ។

ជំហានទី២ នៃការបន្តចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមនៅក្នុងប្រទេស កាលពីថ្ងៃចន្ទ ។ ជំហានទី២ នៃការចាក់វ៉ាក់សាំង អាចនឹងបន្តចាក់ទៅលើមនុស្ស ដែលមានវ័យលើសពី៦០ឆ្នាំ និងក្រុមមនុស្សដែលមានអាយុជាង៤០ឆ្នាំ ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលសហព័ន្ធ បានធ្វើតេស្តកូវីដ១៩នៅទូទាំងប្រទេស ដែលមានអ្នកធ្វើតេស្តជាង ២១៧លាននាក់ ដែលបានចូលរួម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top