នយោបាយ

លោក កឹម សុខា ៖ ខ្ញុំនៅតែបន្តទំនាក់ទំនងល្អ ជាមួយសហគមន៍ អន្តរជាតិ ដើម្បីខ្មែរ

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរក្រៅ ពីការចូលរួមចំណែកខិតខំ ជួយខ្លួនឯង តាមលទ្ធភាព ដែលអាចធ្វើបាន លោកនៅតែបន្តទំនាក់ទំនងល្អ ជាមួយសហគមន៍ អន្តរជាតិដើម្បីខ្មែរ ។

ក្រោយបញ្ចប់ជំនួប ជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែ មីនានេះ លោក កឹម សុខា បានសរសេរ លើគេហទំព័រហ្វេសប៊ុក ថា ” ជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១នេះ ក្នុងខែមករា ខ្ញុំបានជួបទូត ២ប្រទេស ខែកុម្ភៈជួបទូត ២ប្រទេសទៀត និងក្នុងខែមិនាថ្ងៃនេះ និងថ្ងៃខាងមុខខ្ញុំនៅតែជួបទូត ដែលជាមិត្តរបស់ប្រជាពលរដ្ឋខែ្មរ ដើម្បីខ្មែរ បន្តទៅទៀត ។ យើងនៅតែសង្ឃឹម ជឿជាក់លើខ្លួនយើង ប្រជាពលរដ្ឋយើង មិត្តល្អរបស់យើង”

To Top