Covid-19

សម្តេចតេជោ ៖ ត្រូវបញ្ជូនវ៉ាក់សាំង អាស្តា្រហ្សេនីកា ទៅ៣ខេត្ត ហើយតម្រូវឲ្យចាក់លើមនុស្ស​ អាយុលើសពី៦០ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងថា ខេត្ត៣ជាគោលដៅ ក្នុងការបញ្ជូនវ៉ាក់សាំងទៅនោះ គឺ កណ្តាល ភ្នំពេញ និងព្រះសីហនុ ដែលតម្រូវចាក់អាយុ លើសពី៦០ឆ្នាំឡើងទៅ ដូច្នេះពលរដ្ឋ និងមន្រ្តីមូលដ្ឋាន អាចចាក់បាន ។

សម្តេចបន្តថា វ៉ាក់សាំងស៊ីណូហ្វា មានសុពលភាពរយៈពេល១ឆ្នាំ តែអាហ្សេនីកា មានរយៈពេល៦ខែ ពោលថ្ងៃ២៧ ខែមិថុនា ២០២១ គឺហួសសុពលភាព អីចឹងត្រូវប្រញាប់ប្រញាល់ចាក់ឲ្យហើយ ។ ក្នុងនោះពីដូសទី១ ទៅដូសទី២ក្នុងរយៈពេល៤សប្តាហ៍ ទៅ៨សប្តាហ៍ ដើម្បីចាក់លើកទី២ ៕

To Top