ព័ត៌មានជាតិ

សម្តេចតេជោប្រកាសថា នឹងបន្តបិទសាលា នៅខេត្តកណ្តាល ភ្នំពេញ និងព្រះសីហនុទៀត

ភ្នំពេញ ៖ ដោយមានការស្នើសុំពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងបន្តពន្យាបើកសាលារៀន នៅខេត្តទាំង៣នេះបន្តទៀត ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ។

សម្តេចតេជោបន្តថា “យើងមិនដឹងថាព្រឹត្តិការណ៍២០កុម្ភៈនេះ នឹងចប់មុនចូលឆ្នាំខ្មែរឬអត់ទេ ។ ខណៈពលរដ្ឋខ្មែរនៅតែបន្តចេញ មកពីថៃ មិនឈប់មិនឈរបែបនេះ” ។

សម្តេចបន្តថា ជំងឺនេះឆ្លងលឿន ឆ្លងរហ័សដូច្នេះត្រូវប្រយ័ត្នប្រយែងទាំងអស់គ្នា ៕

To Top