ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ណែនាំមន្ទីរអប់រំ យុវជន និងកីឡា កែលម្អសោភ័ណភាព ស្តាតបាល់ទាត់ខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត រៀបចំកែលំអសោភ័ណភាពឡើងវិញ នូវទីកន្លែងកីឡាដ្ឋាន បាល់ទាត់របស់ខេត្ត ក្នុងក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំសមញ្ញលើកទី២២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ស្តាតបាល់ទាត់ ខេត្តកំពង់ចាម បច្ចុប្បន្នឃើញថា ក្នុងទីលានមានស្មៅដុះច្រើន និងមិនសូវមានការថែទាំ ទើបធ្វើឲ្យកីឡាដ្ឋានបាល់ទាត់មួយនេះ ប្រែក្លាយទៅជាបាត់បង់សោភ័ណភាព ។

លោកអភិបាលខេត្ត បានសុំស្នើឱ្យមន្ទីរអប់រំ ខិតខំធ្វើយ៉ាងណាលើបញ្ហាកីឡាដ្ឋានបាល់ទាត់ ខេត្តកំពង់ចាមនេះ រៀបចំឱ្យមានសោភ័ណភាពឡើងវិញ ដោយធ្វើការរៀបចំថែទាំ ឲ្យបានល្អបន្តិចម្តងៗ រហូតបានល្អប្រសើរដើម្បីរក្សាកិត្តយស មុខមាត់របស់ខេត្តយើង។

ទន្ទឹមនិងនោះដែរ លោកអភិបាលខេត្ត បានស្នើដល់មន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា ខេត្ត សហការ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ដើម្បី រួមគ្នា ធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំឲ្យមានការបង្កភាព អនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ ដល់អារម្មណ៍ មហាជន ពោលគឺ ត្រូវប្រើប្រាស់ ទីតាំងដែលមានស្រាប់ សម្រាប់ពួកគាត់ និងត្រូវជួយពិនិត្យ ព្យាបាលនិងធ្វើការស្វែងរកសាច់ញាតិ ពួកគាត់ឲ្យជួយ ទទួលខុសត្រូវផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×