ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រាបបង្គំទូលថ្វាយ សព្ទសាធុការពរជ័យ ដល់សម្តេចម៉ែ ក្នុងឱកាសទិវា នារីអន្តរជាតិ ៨មីនា

ទូលព្រះបង្គំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួង ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោស ព្រះរាជ ទានពរជ័យ សិរីមង្គល ថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា សិទ្ធិនារី លើកទី១១០ ។

សូមព្រះរាជានុញ្ញាតិ ថ្វាយនូវព្រះសព្ទសាធុការពរ ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា សិទ្ធិនារី លើកទី១១០នេះ សូមព្រះអង្គ មានព្រះពលានុភាពខ្លាំង ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅតួត នានិច្ចនិរន្តរ៍តរៀងទៅ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×