ព័ត៌មានជាតិ

អាជ្ញាធរ ខណ្ឌឫស្សីកែវ រកឃើញអ្នកផ្ទុក ជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត នាយប់មិញនេះ

ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន២នាក់ ស្មើនឹង២ទីតាំង នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។

ទីតាំង២នោះរួមមាន ៖
១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ៥នាក់ (ស្រី៤នាក់) ។

២-ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺភេទ ប្រុសអាយុ៤៥ឆ្នាំ ទីតាំងទាំងពីរខាងលើ មានអ្នកពាក់ព័ន្ធ៥ នាក់។

បច្ចុប្បន្នអ្នកជំងឺទាំង២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធឺខនធីណង់តាល់ (បច្ចុប្បន្ន The Great Duke)។ រីឯអ្នកពាក់ព័ន្ធ ត្រូវបានឲ្យធ្វើ ចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ ក៏បានសម្រេចបិទទីតាំងទាំង២ ជាបណ្ដោះអាសន្ន ៕

To Top