Covid-19

រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នៅខណ្ឌឫស្សីកែវ


ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវឲ្យដឹងនៅមុននេះបន្តិចថា រកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ចំនួន៣នាក់ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី អ្នកជំងឺ ឈ្មោះ ចាន់ មករា ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦មីនានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ អះអាងថា ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣ នាក់ មានដូចជា៖
១/ បុរស អាយុ៤៣ឆ្នាំ
២/ កុមារី អាយុ១៦ឆ្នាំ
៣/ កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្ន កាលពីថ្ងៃម្សិលមិញក្រោយពីមានការយកសំណាក ទៅលើមនុស្សចំនួន១៩នាក់ ដែលពាក់ព័ន្ធ ក្នុងឃ្លាំងខាងលើនេះរួចមក៕

To Top