ព័ត៌មានជាតិ

សម្ដេច ហេង សំរិន វាយតម្លៃខ្ពស់ ចំពោះវិភាគទាន មិនអាចកាត់ថ្លៃ បានរបស់ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញ ដែលលះបង់ ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះវិភាគទាន មិនអាចកាត់ថ្លៃ បានរបស់ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលបានលះបង់ ដើម្បីប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ-១៩ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី ១៧ មីនានេះ សម្ដេច ហេង សំរិន បានបញ្ជាក់ថា “ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់ នូវកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននឹងកំពុងយាយី ដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច-សង្គមជាតិយើង” ។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតយកឱកាសនេះ សម្ដេចប្រធានរដ្ឋសភា ក្រើនរំលឹកជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ យើងទាំងអស់ឱ្យបន្ត លើកកម្ពស់ការយកចិត្ត ទុកដាក់ខ្ពស់ ជាពិសេសគោរពច្បាប់ និងវិធានសុខាភិបាលនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ សំដៅទប់ស្កាត់ការរីករាលដាល ជំងឺនេះឱ្យខាងតែបាន និងសូមលើកចិត្តបងប្អូន កុំចេញទៅក្រៅ ឬទីសាធារណៈ បើមិនចាំបាច់ ៕

To Top