ព័ត៌មានជាតិ

លោក សយ សុភាព ៖ ពុទ្ធឱវាទមានគុណតម្លៃខ្ពស់ ជាងប្រជាធិបតេយ្យ

ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា ប្រទេសកម្ពុជាមិនអាចយកប្រជាធិបតេយ្យធៀបឲ្យស្មើនិងពុទ្ធឱវាទបានទេ ព្រោះប្រជាធិបតេយ្យទើបមានអាយុខ្លីជាងឆ្ងាយណាស់។ ប្រជាធិបតេយ្យចាប់ផ្តើមនៅឆ្នាំ១៩៤៧ ដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុទ្ធវង្ស។ ម្តងទៀតនៅឆ្នាំ១៩៩១ តាមរយៈកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ១៩៩១។

លោកថា នៅក្នុងភូមិសាស្ត្រនយោបាយលោកខាងលិច និងសម្ព័ន្ធមិត្តយកប្រជាធិបតេយ្យផ្តួលចិន និងសូវៀត ប៉ុន្តែគោលដៅពិតប្រាកដគឺជាការប្រកួតប្រជែងអំណាចត្រួតពិភពលោក និងសេដ្ឋកិច្ចយោធា។ល។ ក្រុម bilderberg Illuminati ។សម្រាប់ពួកគេយកប្រជាធិបតេយ្យជាឈ្នាន់។ បើយើងយករបស់គេដោយមិនកែច្នៃយើង នឹងគ្រោះថ្នាក់ខ្លាំងណាស់ តែបើយកវាមកច្នៃឲ្យទៅជារបស់ខ្មែរ នោះយើងទទួលបានផលល្អ។

លោកឲ្យដឹងទៀតថា ស្ថានភាពនយោបាយបច្ចុប្បន្នលោកខាងលិចបង្កើតជាឥណ្ឌូ-ប៉ាស៊ីហ្វិករួមជាមួយសម្ព័ន្ធមិត្ត ប្រឆាំងចិននិង សម្ព័ន្ធមិត្តរបស់ចិន (ប្រ៊ី)។ តែសម្រាប់កម្ពុជា គេប្រឆាំងលុះក្ស័យ។ រូបភាពដែលគេប្រើគឺផ្តល់លុយឲ្យអង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិ ធ្វើសកម្មភាព និងតាមរូមភាពបណ្តុះបណ្តាល ។ល។ បក្សនយោបាយដែលនៅពីក្រោយ។ ប្រសិនបើមានបញ្ហាកើតឡើង រដ្ឋាភិបាលរបស់គេស្រែក និងអន្តរាគមន៍ពីក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

លោក សយ សុភាព បន្តថា ពួកគេបែងចែកជំនួយជួយទៅរដ្ឋាភិបាលផង និងអង្គការក្រៅរដ្ឋាភិបាលផង ហើយបង្កើតទ្រឹស្តីថា អភិវឌ្ឍន៍ប្រទេសគឺតួនាទីអង្គការក្រៅរដ្ឋាភិបាលសំខាន់ណាស់។

លោកបានលើកជាឧទាហរណ៍ថា បើចង់ព្រៀងច្បាប់អ្វីមួយ គេផ្តល់លុយឲ្យទៅអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នអន្តរជាតិឲ្យធ្វើការជាមួយរដ្ឋាភិបាល។ ក្នុងន័យយុទ្ធសាស្ត្រគេឲ្យតែអង្គការក្រៅរដ្ឋាភិបាលធ្វើការជាមួយយើង។ តែបើចិនវិញសហការជាមួយរដ្ឋាភិបាលតែម្តង ដោយគោរពសិទ្ធិយើងជាប្រទេសឯករាជ្យ។ សម្រាប់កម្ពុជា ចាប់តាំងពីសម័យអាណាចក្រអង្គរ ពុទ្ធឱវាទបានជួយឲ្យសាមគ្គីគ្នានិងបន្តបន្ទាប់មកដល់បច្ចុប្បន្នរឹតតែមានតួនាទីសំខាន់បំផុត។ បើមិនដូច្នោះទេប្រទេសជិតឆ្ងាយលេបអស់ហើយ ។

លោកថា ចុងក្រោយនេះ មានតែ ៩វិច្ឆិកា ១៩៥៣ នយោបាយបង្រួបបង្រួមជាតិ និង២ធ្នូ១៩៩៨ នយោបាយ ឈ្នះឈ្នះ ទេដែលខ្មែរបានសុខ និងកសាងប្រទេសរហូតដល់សព្វថ្ងៃនេះ។ ក្រៅពីនោះ មិនមែនជារបស់ខ្មែរទេ៕

To Top
×